អាជ្ញាធរខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងចុះសួរសុខទុក្ខក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងកូវីដ-១៩នៅមន្ទីរពេទ្យយោធភូមិភាគទី២ ក្នុងស្រុកកំពង់សៀម - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, May 21, 2021

អាជ្ញាធរខេត្តកំពង់ចាម ចុះជួបសំណេះសំណាល និងចុះសួរសុខទុក្ខក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងកូវីដ-១៩នៅមន្ទីរពេទ្យយោធភូមិភាគទី២ ក្នុងស្រុកកំពង់សៀម

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា  អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងចុះសួរសុខទុក្ខក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងកូវីដ-១៩នៅមន្ទីរពេទ្យយោធភូមិភាគទី២ ក្នុងភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងនាយទាហាន ពលទាហានចំណុះមន្ទីរពេទ្យយោធភូមិភាគ២។


តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ណាំ វណ្ណៈ ប្រធានមន្ទីរពេទ្យយោធភូមិភាគ២ បានបញ្ជាក់ថា មន្ទីរពេទ្យយោធភូមិភាគ២ បានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដោយមានការសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម។ មន្ទីរពេទ្យនេះ មានបុគ្គលិកសរុបចំនួន ១៨៤នាក់ ស្រី៤៤នាក់។ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល មន្ទីរពេទ្យយោធភូមិភាគ២ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់កងទ័ព និងគ្រួសារកងទ័ពចំណុះភូមិភាគ២ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានចំនួន ២៨.៤២៨នាក់ ក្នុងនោះខេត្តកំពង់ចាម បានចំនួន ១០.០៦២នាក់។ លោកឧត្តមសេនីយ៍ត្រីប្រធានមន្ទីរពេទ្យ ក៏បានថ្លៃងអំណរគុណដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងប្រតិភូដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគ២ នាឱកាសនេះ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគ២ ដែលខិតខំបំពេញភារកិច្ចពិនិត្យព្យាបាលដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋទូទៅ ក្នុងភូមិសាស្រ្តយោធភូមិភាគ២។ មន្ទីរពេទ្យយោភូមិភាគ២ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកំពង់សវិស័យសុខាភិបាល និងបានជួយលើកកំពស់សុខមាភាពក្រុមគ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងក្នុង និងក្រៅខេត្តកំពង់ចាមផងដែរ។ បន្ថែមពីភារកិច្ចស្នូល ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគ២ ទទួលបំពេញបេសកម្មការចាក់វ៉ាក់សាំងជូនដល់នាយទាហាន ពលទាហាន និងក្រុមគ្រួសារកងទ័ពក្នុងភូមិសាស្ត្រភូមិភាគ២ ដែលជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការការពារការចម្លងជម្ងឺកូវីដ-១៩ និងបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បានលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវរួមសាមគ្គីគ្នា ដើម្បី កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ ១៩ ខណៈដែល តួលេខអ្នកជម្ងឺនៅក្នុងខេត្តកំពង់ចាម បន្តហក់ឡើងខ្ពស់ គួរឲ្យព្រួយបារម្ភនោះ។ 


ឯកឧត្តមអភិបាលខេត្ត បានបន្តថាមកដល់ថ្ងៃនេះ តួលេខ អ្នកជម្ងឺកូវីដ ១៩ នៅខេត្តកំពង់ចាម បានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានហក់ឡើង ចំនួន ៣០៧នាក់ ដែលជាតួលេខខ្ពស់ និងគួរឲ្យព្រួយបារម្ភ បន្ទាប់ពីបានរកឃើញករណីវិជ្ជាមានកូវីដ-១៩ ចំនួន ៥២នាក់ (ក្នុងនោះកម្មការិនី ចំនួន ៥១នាក់) កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅនោះ។ នៅចំពោះមុខ យើងបាននឹងកំពុងស្វែងរក អ្នកប៉ះពាល់ផ្ទាល់ ជាមួយនឹងអ្នកជម្ងឺ ៥២នាក់ នេះបន្តទៀត ដើម្បីយកសំណាកពួកគាត់ មកធ្វើតេស្តរហ័ស ដើម្បី បញ្ជៀសកុំឱ្យចម្លង ចូលដល់ក្នុងសហគមន៍ ជាបន្តទៀត។ ជាក់ស្ដែង មកដល់ពេលនេះ យើងបានចាត់វិធានការ បិទផ្អាកផលិតកម្ម ជាបណ្តោះអាសន្ននូវសកម្មភាពផលិតកម្មរបស់រោងចក្រកាត់ដេរ ចំនួន ០៤កន្លែង ដែលកំពុងប៉ះពាល់នឹងករណីកូវីដ-១៩។


គួរបញ្ជាក់ថា៖ អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរយោធភូមិភាគទី២ ចំនួន ១៨៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ថវិកា៥០.០០០រៀល។ ដោយឡែក មន្ទីរយោធភូមិភាគទី២ ម៉ាស់១០០០ម៉ាស់, ជេល៥០កាន និងស្រោមដៃ ៥០ប្រអប់៕




 

No comments:

Post a Comment

Pages