ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការរៀបចំបំពាក់សម្ភារៈបរិក្ខាកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩ កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ បន្ថែមពីលើមន្ទីពេទ្យមេគង្គកំពង់ចាម នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានជំរុញឲ្យអ្នកពាក់ព័ន្ធរៀបចំឲ្យបានឆាប់រហ័ស ដោយសារយើងមានត្រូវការទីតាំងបន្ថែមសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺកម្រិតស្រាល ខណៈដែលកំណើននៃការរកឃើញករណីវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាមមានការកើនឡើងជាលំដាប់។
គួរបញ្ជាក់ថា៖ រដ្ឋបាលខេត្ត បានរៀបចំអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលមានបំពាក់សម្ភារៈ
បរិក្ខា និងមានគ្រែអ្នកជំងឺចំនួន ៤៧៤គ្រែ។ បន្ថែមពីនេះ ក្នុងដំណាក់កាលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែមានសន្ទុះកេីនឡេីងនេះ រដ្ឋបាលខេត្ត បានរៀបចំកន្លែងពិនិត្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ដែលមានគ្រែចំនួន ៩០០គ្រែបន្ថែមទៀត សម្រាប់ត្រៀមលក្ខណៈក្នុងការឆ្លើយតបតម្រូវការបន្ទាន់៕
No comments:
Post a Comment