ដើម្បីជួយសម្រួលដល់ការខ្វះចង្ហាន់របស់ព្រះសង្ឈក្នុងបរិបទការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ដែលព្រះសង្ឈពិបាកក្នុងការនិមន្តបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ និងទីប្រជុំនានានោះ នៅរសៀលសុក្រ ទី២៨  ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម  សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប  និងលោកជំទាវ ស ម៉ាលីដា បាននាំយកទេយ្យទាន  ទេយ្យវត្ថុមួយចំនួនប្រគេនព្រះសង្ឈចំនួន០៣វត្ត  ស្ថិតក្នុងក្រុងកែប ខេត្តកែប។


នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារបច្ចុប្បន្នការរីករាលនៃជំងឺកូវីដ-១៩ បាននឹងកំពុងកើតមានឡើងនៅទូទាំងរាជធានី ខេត្ត នៃព្រះរាជាណាចក្រម្ពុជា ដែលធ្វើឲ្យកិច្ចប្រកបការងារមួយចំនួនមានការរាំងស្ទះ  ជាមួយគ្នានេះដែរ ព្រះសង្ឈក៏មានផលលំបាកក្នុងការនិមន្តបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ និងទីប្រជុំនានាផងដែរ។ អាស្រ័យហេតុនេះ ទើបខ្ញុំព្រះករុណាខ្ញុំ និងភរិយាបាននាំយកនូវទេយ្យទាន  ទេយ្យវត្ថុ មួយចំនួនរួមមាន អង្ករចំនួន  ៩០០គីឡូក្រាម មី១២កេស ទឹកសុទ្ធ ១២កេស  ម៉ាស់ ១.៥០០ម៉ាស់ ជែលលាងដៃ១៥ដបធំ និងបច្ច័យ២.៨៥០.០០០រៀល ប្រគេនព្រះសង្ឈចំនួន  ០៣វត្ត ស្ថិតក្នុងក្រុងកែប ខេត្តកែប។ 


ព្រមជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារចុះគាំទ្រឃុំ សង្កាត់ និងមន្ទីរធម្មការ និងសាសនាខេត្ត ក៏ដូចជាមេឃុំ ចៅសង្កាត់ ត្រូវសហការគ្នាសិក្សាជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់វត្តអារ៉ាមទូទាំងខេត្ត ដោយមិនត្រូវទុកប្រជាពលរដ្ឋ និងទីវត្តអារាមណាមួយត្រូវបានដាច់ចង្ហាន់ដោយពុំបានដឹងនោះឡើយ ។


ឆ្លៀតក្នុងឱកាសនេះផងដែរ  ឯកឧត្តមអភិបាលខេត្តក៏បានមានមតិសំណេះសំណាល អប់រំណែនាំដល់មន្រ្តីរាជការអមដំណើរ និងពុទ្ធបរិស័ទចំណុះជើងវត្ត ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យជំងឺកូវីដ-១៩ ត្រូវបានកាត់ផ្តាច់ពីការឆ្លងក្នុងសហគមន៍៕