ព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ លោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាទោះបីយើងបានចាក់វ៉ាក់សាំងហើយយ៉ាងណាក៏ដោយ ប៉ុន្តែយើងត្រូវតែការពារកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩។ រាល់ថ្ងៃនេះទោះបីការចាក់វ៉ាក់សាំងពីរដងរួចហើយ ក៏នៅតែមានការឆ្លងជំងឺកូវីដ ប្រសិនបើយើងមិនបានអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ដូច្នេះយើងត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣.ការពារ និង ៣.កុំ ឱ្យបានជាប់ជាប្រចាំ៕
No comments:
Post a Comment