អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, July 6, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩

ថ្ងៃចន្ទទី៥ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង លោក ឃឹម ចន័្ទឌី ប្រធានក្រុមការងាររៀបចំចាឈាបនដ្ឋានចាត់ចែងបូជាសពស្លាប់ដោយជំងឺកូវិដ-១៩ លោក វណ្ណ សាលី តំណាងគណៈអុីមុំាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ និងជំនាញពាក់ព័ន្ធផ្សេងៗ បានអញ្ជើញចូលរួមប្រជុំ ស្តីពីការផ្តល់ទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយជំងឺកូវិដ-១៩ ចំនួន៥ហិតា ចំណុចដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនស្រុកកោះកុង ស្ថិតក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាលទ្ធផលនៃអង្គប្រជុំ :

១-ឯកភាពតាមសំណើរបស់គណ:អុីមុំាខេត្តកោះកុងស្នើសុំដី៥ហិកតាសម្រាប់បញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩។

២-ក្រុមការងារ និងចុះពិនិត្យ ចុចនិយាមកាលើទីតាំងជាក់ស្តែង។

៣-ត្រូវបង្គោលព្រំដីឲ្យបានត្រឹមត្រូវ នឹងលើកបដាថា(ជាដីទីថ្មសាន សម្រាប់សាសនិកឥស្លាមទំហំ៥ហិកតា)។


ជាចុងក្រោយលោកប្រធានអង្គប្រជុំស្នើសូមឲ្យគណ:អុីមុំាខេត្តកោះកុង ក្រោយបានទទួលដីនេះហើយសូមជួយថែរក្សាឲ្យបានគង់វង្សសម្រាប់សានិកឥស្លាមជំនាន់ក្រោយៗទៀត៕




 

No comments:

Post a Comment

Pages