ថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការតាមដាន ត្រួតពិនិត្យ គ្រប់គ្រង ថែរក្សា និងផែនការប្រើប្រាស់ដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្ត្រខេត្តកោះកុង។ ទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តកោះកុង មានចំនួនបីទីតាំង ដែលស្ថិតនៅស្រុកថ្មបាំងមួយទីតាំង ស្រុកបូទុមសាគរមួយទីតាំង និងស្រុកកោះកុងមួយទីតាំង។ 


តាមរយៈកិច្ចប្រជុំនេះ លោកជំទាវអភិបាលខេត្តបានណែនាំ និងអង្គប្រជុំបានឯកភាពដូចខាងក្រោម៖

១-ត្រូវធ្វើការចុះបញ្ជីដីសម្បទានសង្គមកិច្ចក្នុងខេត្តកោះកុងឨ្យបានរួចរាល់

២- រដ្ឋបាលស្រុកនីមួយៗ ត្រូវហសការជាមួយមន្ទីរ អង្គភាពជំនាញ ក្នុងការថែរក្សាទីតាំងដីសម្បទានសង្គមកិច្ចនេះ

៣- នឹងបង្កើតគណៈកម្មការថ្នាក់ខេត្តដើម្បីគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីសម្បទានសង្គមកិច្ច។


ជាចុងក្រោយ លោកជំទាវ មិថុនា ភូថង បានផ្តាំផ្ញើ និងសូមឨ្យគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុត និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕