(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃសុក្រទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អមដំណើរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន លោកតាលោកយាយ ក្នុងខេត្តឧត្តរមានជ័យ ៤នាក់៖ 


ទី១ លោកតា ប៉ែក មួន ព្រះជន្ម១០២ឆ្នាំ រស់នៅភូមិ ថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ 

ទី២ លោកយាយ យឿន អេះ ព្រះជន្ម ១០១ ឆ្នាំ រស់នៅភូមិកញ្ជ្រៀបឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ 

ទី៣ លោកយាយ ឈើយ យឹប ព្រះជន្ម ១០៥ឆ្នាំ រស់នៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល ខេត្តឧត្ដរមានជ័យ និងទី៤ លោកយាយ សូរ ញាំងព្រះជន្ម ១០១ ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕