អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ និងណែនាំឲ្យពន្លឿនការជួសជុសទីតាំងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាក ព្យាបាលអ្នកជំងឺកូវីដ១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, August 7, 2021

អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ និងណែនាំឲ្យពន្លឿនការជួសជុសទីតាំងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាក ព្យាបាលអ្នកជំងឺកូវីដ១៩

តាកែវ៖  ឯកឧត្តម អ៊ូច ភា  អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានអញ្ជើញចុះពិនិត្យពីដំណើរការនៃការជួសជុល កែលម្អរលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត (អតីតអូតែលខេត្ត) ជាមណ្ឌលចត្តាឡីស័ក និងជាកន្លែងសម្រាក និងព្យាបាល អ្នកជំងឺកូវីដ១៩ ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ដូចជាជាងដែលកំពុងតែជួសជុលអាគារមួយនេះ ត្រូវតែពន្លឿនការជួសជុលឱ្យឆាប់រួចរាល់ជាស្ថាពរ ហើយក្នុងនោះដែរត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណា បានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងព្យាបាលប្រកបដោយសុខសុវត្ថិភាព និងមាន អនាម័យ៕





 

No comments:

Post a Comment

Pages