ខេត្តព្រះសីហនុ៖ នាថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យឆាបឆេះបន្ទប់ខារ៉ាអូខេមួយកន្លែង ដែលស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីខាងលើបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី និងមានការខូចខាតសម្ភារៈនៅក្នុងបន្ទប់ខារ៉ាអូខេអស់មួយចំនួន តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ ។
No comments:
Post a Comment