ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ដែលធ្វើប្រតិបត្តិការក្នុងខេត្តក្រចេះ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, December 28, 2021

ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ដែលធ្វើប្រតិបត្តិការក្នុងខេត្តក្រចេះ

ព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អនុញ្ញាតឲ្យមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ដុចូលជួបសំណេះសំណាលសំដែងការគួរសម្យ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ សេដ្ឋកិច្ចកម្ពុជា បានទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះដល់អត្រាទាបបំផុត បន្ទាប់ពីទទួលបានកំណើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្របជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិសុខភាព ពិភពលោកជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវវិធានការ និងគោលនយោបាយផ្សេងៗដូចជា ៖-រក្សាស្ថិរភាពថ្លៃ និង អត្រាប្តូរប្រាក់ និង បង្កើនទុនបម្រុង -អនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រដល់សេដ្ឋកិច្ចរូបវ័ន្ត -ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើទស្សនៈអនាគត ព្រមទាំងការពង្រឹងការត្រួតពិនិត្យ និង វាយតម្លៃហានិភ័យជាដើម -អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និង អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និង ជំរុញសកម្មភាពសេដ្ឋកិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ ។ 


ឯកឧត្តមបន្តថា ៖  វិស័យឯកជន និងប្រជាជន គឺជាដៃគូរ និងកម្លាំងនៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន ហើយការជោគជ័យនៃធនាគារអេស៊ីលីដា គឺជាគម្រូជោគជ័យដល់ស្ថាប័នធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយនិងអភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្រមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។


ឯកឧត្តម ក៏បានស្នើសុំដល់ធនាគានិងស្ថាប័ន្ថមីក្រូហិរញ្ញវត្ថុទាំងអស់ សូមពិនិត្យតាមដានឲ្យបានម៉ត់ចត់ច្បាស់លាស់លើឯកសារពាក់ព័ន្ធលើការផ្តល់កម្ចី និងការសងត្រឡប់មកវិញប្រកបដោយនីតិវិធី ការយោគយល់ចចារ និងពន្យាតពេលជូនប្រជាជន ជៀសវាងការប៉ះពាល់លើទ្រព្យប្រជាជន ។








 

No comments:

Post a Comment

Pages