នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសម្រាប់ការចុះធ្វេីសវនកម្មលេីសុចរិតភាព នៃការដំឡេីងឋានន្តរស័ក្ដិ របស់មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្ដម ឧត្តមសេនីយ៍ ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម លោកជំទាវ អគ្គនាយករង លោក ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕
No comments:
Post a Comment