ព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែធ្នូ ឆ្នាំ២០២១ សាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ។
កិច្ចប្រជុំមានរបៀបវារៈ
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត។
៣-បញ្ហាផ្សេងៗ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងក្រចេះ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
No comments:
Post a Comment