រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងខេមរភូមិន្ទ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, December 29, 2021

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងខេមរភូមិន្ទ។


លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្រុងខេមរភូមិន្ទ បានរៀបចំកែលម្អ និងអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនដូចជាផ្លូវក្រាលកៅស៊ូ DBST ផ្លូវកៅស៊ូ បេទីម ផ្លូវបេតុងអាមេ ផ្លូវក្រាលគ្រួសក្រហម ស្ពានបេតុង សួនសាធារណៈ(សួនលំហែកាយ) ជាមួយគ្នានេះដែរក្រុងមានផ្សារខ្នាតតូច ចំនួន ៣កន្លែង និងទីតាំងចាក់សំរាម នៅជាយក្រុង។ 


មានអគាររដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល សម្រាប់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋចំនួន ៤២កន្លែង។ ទន្ទឹមនេះវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះដែរមានគ្រឹះស្ថានដែលបម្រើឲ្យវិស័យទេសចរណ៍ ធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើនក្នុងក្រុង។ ស្ថានីយ៍ចាក់ប្រេង ឥន្ធនៈ ក្រុមហ៊ុនបង់រំលោះ និងដាក់បញ្ចាំ អង្គការសង្គមស៊ីវិល ដែលផ្តល់សេវាសង្គមក្នុងក្រុងផងដែរ។


ក្រុងខេមរភូមិន្ទ បានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងការកែលម្អសោភ័ណ្ឌភាព ជាប្រចាំនៅក្នុងក្រុង ដោយផ្តោតលើការគ្រប់គ្រងកាកសំណល់ ការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ការរៀបចំសណ្តាប់ធ្នាប់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរម្ហូប និងចំណីអាហារចល័ត ការរៀបចំបង្គន់សាធារណៈ និងបំពាក់ធុងសំរាម ការរក្សាសន្តិសុខភ្ញៀវទេសចរណ៍ និងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍។ ទាំងនេះគឺ ជាធាតុចូលសំខាន់សម្រាប់ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងខេមរភូមិន្ទ៕







 

1 comment:

  1. Best casinos in the world to play blackjack, slots and video
    hari-hari-hari-hotel-casino-online-casinos-in-us 바카라 사이트 · blackjack (blackjack) 출장샵 · roulette (no 오래된 토토 사이트 Blackjack Video https://septcasino.com/review/merit-casino/ Poker · Video Poker herzamanindir.com/ · Video Poker · Video poker

    ReplyDelete

Pages