(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាមគ្រោង និងចាប់ដំណើរការសាងសង់នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវសាងសង់ឲ្យរួចរាល់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំជាកំហិត។
គួររំលឹកផងដែរថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំសាងសង់វិមានឯករាជ្យខេត្តនេះដើម្បីរំឭកដល់ថ្ងៃអនុស្សាវរីយ៍ ៩វិច្ឆិកា ដែលជាថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ដោយបានជ្រើសរើសយកទីតាំងសាងសង់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ម្យ៉ាងទៀតឯកឧត្តមអភិបាលខេត្ត មានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍គឺ សំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្តសំដៅទៅលើខួបកំណើតនៃកងយោធពលខេមរភូមិន្ទដែលជាស្នាព្រះហស្ដរបស់ព្រះរមរតនកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គ បានដណ្ដើមឯករាជ្យបានពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
No comments:
Post a Comment