ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីប្រគល់ និងទទួលជែលលាងដៃ ពីកាកបាទក្រហមកម្ពុជាចំនួន១,៤៦៦កេស(ស្មើនឹង២៣,៤៥៦ដប)ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។


 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលមានមោទនភាពក្រៃលែងដែលបានទទួលការជួយឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លាចំពេលដែលសាខាកំពុងមានតម្រូវការចាំបាច់ក្នុងការធ្វើ សកម្មភាពប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ពាក់ព័ន្ធនឹងសកម្មភាពការងារនេះ៖ រយៈពេលកន្លងទៅ កាកបាទក្រហមកម្ពុជាបានផ្តល់ជាបន្តបន្ទាប់ដល់សាខាខេត្តកណ្តាលនូវសម្ភារមួយចំនួនធំមាន អាល់កុល សាប៊ូ ដែលម៉ាស់ និងសម្ភារផ្សព្វផ្សាយ ព្រមទាំងបានផ្តល់នូវគម្រោងកម្មវិធីត្រៀមបង្ការឆ្លើយតបការរីករាលដាល ជាសកលនៃជំងឺកូវី៥-១៩ ក្នុងសហគមន៍ នៅភូមិគោលដៅចំនួន ៣ ក្នុងឃុំសំពៅពូន និងក្នុងភូមិចល័ត គ្រប់ឃុំទូទាំងស្រុក កោះធំ ក្រោមការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសពីកាកបាទក្រហមកម្ពុជា។


ឯកឧត្តម ក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោ៖ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានៅថ្ងៃនេះ៖ និងក្នុងរយៈពេលកន្លងមក ពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកាកបាទក្រហមកម្ពុជាដែលបានជួយទំនុកបម្រុងផ្នែកអភិវឌ្ឍន៍ធនធានមនុស្សដល់មន្ត្រី បុគ្គលិក សាខាតាមរយៈការបើកវគ្គបណ្តុះបណ្តាល វគ្គបំប៉ន វគ្គផ្សព្វផ្សាយ សិក្ខាសាលា និងកិច្ចប្រជុំនានា ដែលធ្វើឱ្យមន្ត្រីបុគ្គលិកសាខាមានចំណេះ៖ ដឹង មានសមត្ថភាពបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វើឱ្យសាខាខេត្តកណ្តាលបានឈានពីកម្រិតអប្បបរមា ទៅដល់កម្រិតអភិវឌ្ឍន៍ទី១ និងឈានទៅដល់ កម្រិតអភិវឌ្ឍន៍ទី២ តាំងតែពីអាណត្តិទី៤រហូតដល់អាណត្តិទី៥ នេះ។


ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ។ 


ទន្ទឹមនឹងនេះដែរ សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ គណៈម្មាធិការសាខា អនុសាខា ជាពិសេសលោកគ្រូអ្នគ្រូពេទ្យនៅតាមមន្ទីរបង្អែក និងមណ្ឌលសុខភាព ដែលវីរជនអាវស ក្នុងការជួយក្នុងការអប់រំផ្សព្វផ្សាយក៏ដូចជាការជួយសង្គ្រោះដល់អ្នកជំងឺកូវីដ-១៩ ហើយកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកជាមួយអាជ្ញាធរសាធារណៈក្នុងអប់រំផ្សព្វផ្សាយ លើកកម្ពស់សុខភាពសហគមន៍ ការងារគ្រប់គ្រងគ្រោះមហន្តរាយ។


ជាមួយគ្នានេះដែរ ដោយមើលឃើញអនុសាខាមានការបែងចែកតាមសាលារៀន ស្របតាមក្រសួងអប់ក៏ទើបចេញសាចរណ៍រំលឹកដល់គ្រឹះស្ថានសិក្សាធ្វើយ៉ាងមិចឲ្យសុវត្ថិភាពដល់សិស្សានុសិស្ស ដូច្នេះក៏ជាឆ្លើតបបានទាន់ពេលវេលាដែលដាក់ចុះរបស់រាជរដ្ឋាភិបាលក៏ដូចជាសាមីស្ថាប័នៗ ហើយយើងជឿជាក់ថាការប្រគល់ជែលនេះ គឺជាចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ វីរុសបំលែងថ្មី អូមីក្រុង ក៏បានឆ្លងចូលសហគមន៍ផងដែល សូមបងប្អូនប្រជាពលរដ្ឋ ចូលអនុវត្ត វិធានការ ៣ការពារ ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បី ខ្លួនឯង គ្រួសារ និងសង្គមជាតិយើង មានសុវត្ថភាព។


សូមបញ្ជាក់ជូនថា ៖ ជែលលាងដៃដែលបានប្រារព្វពិធីប្រគល់-ទទួលនាថ្ងៃនេះមានចំនួន ១,៤៦៦កេស ស្មើនឹង ២៣,៤៥៦ដប ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តទទួលបានចំនួន៣១១កេស អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកទាំង១១ ក្នុងមួយអនុសាខាទទួលបាន១៥កេស និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ក្នុងមួយមន្ទីរទទួលបានចំនួន ៩០កេស៕