(រដ្ឋបាលខេត្តកំពង់ធំ) ៖ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដោយអនុម័តយល់ព្រមលើរបៀបវារៈចំនួន៤ រួមមាន: 

១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៣០ របស់ក្រុមប្រឹក្សាខេត្ត

២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត 

៣- ពិនិត្យ និងអនុម័ត ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ 

៤- បញ្ហាផ្សេងៗ


នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ចំណែកឯ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមតាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២៕