ភ្នំពេញ៖ ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន អអេហ្វស្រ៉ីវើល ម៉ាឃិតធីង ខេមបូឌា បានប្រារព្ធកម្មវិធីជួបជុំសមាជិក តំណាងចែកចាយនិងអតិថិជនមកពីតាមបណ្ដាខេត្តក្រុងនានាក្រោមប្រធានបទ "អាជីវកម្មប្រេនឆាយសម័យឌីជីថល"។
កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក វណ្ណ សុភានោ ជាអគ្គនាយកក្រុមហ៊ុន និងលោកស្រី ផាន់ ណារ៉ា អគ្គនាយិកាក្រុមហ៊ុន Rf3 World Marketing Cambodia ព្រមទាំងសមាជិកសមាជិកា និងតំណាងចែកចាយមកពីគ្រប់បណ្ដាខេត្តក្រុងក្នុងបរិយាកាសរំភើបរីករាយក្រៃលែង។ នៅក្នុងកម្មវិធីនេះទាំងមូលក៏មានការបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ប្រេនឆាយ ការបណ្ដុះបណ្ដាលផ្នត់គំនិតធុរកិច្ចជនក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដើម្បីមានឱកាសទទួលបានប្រាក់ចំណេញ និងចែករំលែកចំនេះដឹងផ្នែកសុខភាពទៅកាន់បងប្អូនប្រជាពលរដ្ឋទូទៅ។
លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនបានមានប្រសាសន៍ថា យើងទាំងអស់គ្នាសុទ្ធតែមានឱកាសក្នុងការស្វែងរកប្រាក់ចំណេញតាមរយៈការសហការអាជីវកម្មជាមួយនឹងក្រុមហ៊ុន រួមទាំងមានឱកាសក្លាយជាម្ចាស់ប្រេនឆាយផ្ទាល់ខ្លួនបានផងដែរ។ ដូច្នេះខ្ញុំនឹងនាំបងប្អូនដែលមានបំណងធ្វើអាជីវកម្មជាមួយក្រុមហ៊ុនទាំងអស់ឆ្ពោះទៅរកភាពជោគជ័យឲ្យបានគ្រប់ៗគ្នា។
ចុងបញ្ចប់នៃកម្មវិធីក៏មានការចែករំលែកបទពិសោធន៍ពីអតិថិជនចាស់ៗដែលធ្លាប់មានបញ្ហាសុខភាពពីមុនមក ព្រមទាំងកម្មវិធីចាប់រង្វាន់ជាច្រើនមុខផ្ដល់សំណាងជូនដល់ដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីនេះយ៉ាងអធិកអធ័មផងដែរ៕ អត្ថបទ កែវ សារិទ្ធ
No comments:
Post a Comment