អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងបេសកកម្មលើកទី ៣៥៩ ដើម្បីសុខភាពប្រជាជន - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, February 14, 2022

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងបេសកកម្មលើកទី ៣៥៩ ដើម្បីសុខភាពប្រជាជន

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងបេសកម្មលើកទី ៣៥៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងការចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យ កង តាណឹង ស្រុកកងមាស។


ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឡេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលឥតគិតថ្លៃរបស់ ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្ដម ថោង ប៉ូរ៉ាន អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស, អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១,០០០នាក់។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។


ឯកឧត្តម អភិបាលខេត្ត ក៏បានគូសបញ្ចាក់ថា បច្ចុប្បន្នយើងគ្រប់គ្នាកំពុងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ ហេតុនេះ សូមឲ្យបងប្អូនយើង ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នងសហគមន៍ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល រួមនឹងវិធានការ "៣ការពារ និង ៣កុំ" ដើម្បីសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕







 

No comments:

Post a Comment

Pages