កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរងភូមិមួយផលិតផលមួយ(ភ១ផ១)នៃអគ្គលេខាធិការដ្ឋានជំរុញចលនាភ១ផ១ និងឯកឪត្តមសាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
:
ក្នុងឱកាសនោះដែរ ក៏មានវត្តមានចូលរួមពីឯកឧត្តម ហុង គីមហ៊ង ទីប្រឹក្សាភ១ផ១ និងលោក ងន សារណៈ ប្រធាននាយកដ្ឋានទីផ្សារ និងស្តង់ដារ មន្រ្តីក្រុមការងារលេខាធិការដ្ឋានខេត្ត នាយករងរដ្ឋបាលសាលាខេត្ត តំណាងមន្ទីពាក់ព័ន្ធចំនួន៦ និងម្ចាស់ផលិតករផងដែរ។
ឯកឧត្តមគណ:អធិបតី បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលទាំង៣មុខ ជាផលិតផលមានសក្តានុពលក្នុងខេត្ត រួមមាន៖
១- ផលិតផល ខ្ទឹមស្លឹក ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ
២-ផលិតផល វត្ថុប្រើប្រាស់ធ្វើអំពីឫស្សី ក្នុងភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ
៣- ផលិតផល គ្រឿងកុលាលភាជន៍ ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ៕
No comments:
Post a Comment