ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, March 4, 2022

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២

ព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិល្បករក្នុងខេត្តជាច្រើននាក់។ 


លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធីថា ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៏សំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់រៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់ប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនដែលជាទំពាំងស្នងឬស្សីឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីតម្លៃ នៃវប្បធម៌ជាតិ ជាប្រភពមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ 


សមិទ្ធផលវិស័យវប្បធម៌ ត្រូវបានកសាងឡើងក្នុងទឹកដីខេត្តព្រះសីហនុជាបន្តបន្ទាប់ ទន្ទឹមនោះចលនាសិល្បៈទស្សនីយភាពក៏នៅតែបន្តរីកចម្រើនជាលំដាប់ទទួលបានលទ្ធផលល្អ និងជោគជ័យតាមរយៈមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ក្រុមសិល្បៈសិស្សមធ្យមសិក្សាខេត្តព្រះសីហនុទទួលបានជ័យលាភី ថ្នាក់កិត្តិយសផ្នែកល្ខោនមហោរី ក្នុងមហោ ស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ២០២០ ជាកិត្តិយសដែលក្រុមសិល្បៈយុវជនខេត្តព្រះសីហនុ ទទួលបានការលើកកម្ពស់ផ្នែកគុណភាព បច្ចេកទេសសម្ដែង ខ្លឹមសារ និងការដំឡើងស្នាដៃតែងនិពន្ធ ភាពជោគជ័យខាងលើមាន ការចូលរួមគាំទ្រពីអាជ្ញាធរដែនដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។ 


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ក្រោមប្រធានបទ "យុវជន ដើម្បីវប្បធម៌ជាតិ" នាពេល នេះ ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារមរតកវប្បធម៌ជាតិតាមរយៈ៖

-ការលើកកម្ពស់មនសិកាចូលរួមផ្ទេរ ទទួល យកចំណេះដឹង ជំនាញ និងបច្ចេកទេសសិល្បៈវប្បធម៌សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាស្ថិតស្ថិរគង់វង្ស 

-ការជំរុញឱ្យមានការចូលរួមដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ  

-ការលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្កើនយល់ដឹងអំពីតម្លៃ នៃវប្បធម៌ជាតិដ៏សម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការបង្កើតផលិតផលវប្បធម៌ ជាគោលដៅពាណិជ្ជកម្ម និងទេសចរណ៍កាត់បន្ថយភាពក្រីក្រ 

-ជំរុញប្រជាពលរដ្ឋ ពិសេសយុវជនឱ្យខិតខំបង្កើនស្នាដៃវប្បធម៌ថ្មីៗឱ្យកាន់តែមានភាពច្នៃប្រឌិតផ្អែកលើមូលដ្ឋាន នៃអត្តសញ្ញាណជាតិ លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងជំរុញឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវបណ្តុះបណ្តាលរបាំព្រះរាជទ្រព្យ និងចងក្រងក្រុមតន្ត្រីសម័យ ព្រោះនៅខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ទាមទារឱ្យមានរបាំព្រះរាជទ្រព្យ និងក្រុមអ្នកសិល្បៈចូលរួមសម្តែងក្នុងពីធីសម្ពោធនូវសមិទ្ធផលនានាជាច្រើនទៀតនៅពេលខាងមុខ។ 


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារអាមេរិកដើម្បីទិញសម្លៀកបំពាក់ជូនក្រុមរបាំព្រះរាជទ្រព្យ និងថវិកាចំនួន៥លានរៀលជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចាត់ចែងក្នុងអង្គពិធីផងដែរ៕






 

1 comment:

  1. Golden Nugget Casino - Mapyro
    Golden Nugget Casino 밀양 출장샵 is located in Las Vegas, NV and is open daily 24 강릉 출장안마 hours. The casino is open 경상북도 출장샵 24 동두천 출장마사지 hours a day, 7 days 안산 출장안마 a week.

    ReplyDelete

Pages