រាជធានី​ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២២នេះ​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​បេីក​ដំណេីរ​ការ​វគ្គ​បណ្ដុះបណ្ដាល​ ក្រោម​អធិបតី​ ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ នៅ​អាគារ​សន្និបាត​ផ្សារខេស៊ី​ KC ស្ថិត​នៅ​ភូមិ​ ចំការ​ឪឡឹក​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ។ ​ក្រោម​ប្រធាន​បទ​"សេចក្ដី​រាយការណ៍​ និង​ការសរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​"​ ដែល​មាន​សិក្ខាកាម​ចូលរួម​ ជា​អ្នកសារព័ត៌មាន​ និងសិស្ស​ និស្សិត​ ប្រមាណ​ជាង​ ២០០នាក់​។ 


សូម​បញ្ជាក់​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​មាន​រយៈ​ពេល​ ០៣ថ្ងៃ​ គឺ​ថ្ងៃ​ទី​ ១២,១៩,២៦​ ខែមីនា​ ឆ្នាំ​២០២២។ 


​ឆ្លៀត​ក្នុង​ឱកាស​បេីកកិច្ច​ស្វាគមន៍​កម្មវិធី​វគ្គ​បណ្ដុះបណ្ដាល​ លោក​ ហោ​ គន្ធា​ ប្រធាន​ស្ថាបនិក​ នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​លេីក​ឡើង​ថា​ សមាគម​នឹងដេីរតួនាទី​ជា​ ភ្នែក​ ជា​ច្រមុះ​ របស់​ក្រសួង​ព័ត៌មាន​ ដេីម្បី​បង្កេីត​នូវ​ វគ្គបណ្ដុះបណ្ដាល​ ផ្ដល់​នូវ​ចំណេះដឹង​ ជំនាញ​ វិជ្ជាជីវៈ​ ជូន​អ្នកសារព័ត៌មាន​ និង​យុវជន​ ដេីម្បី​ចូលរួម​កិច្ចសង្គម​ លោក​ប្រធាន​សមាគម​ ក៏បាន​រំលឹក​បន្ថែម​ នូវ​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​​ "​អ្នកសារព័ត៌មាន​ កុំបំពាន​ អុ្នក​ដទៃ​ កុំ​បំភ្លៃការពិត​"​ ក្នុង​ឱកាស​បេីក​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ផងដែរ។


ប្រភព÷ សមាគមអភិវឌ្ឍន៍វិជ្ជាជីវះអ្នកសារព័ត៌មានកម្ពុជាCJDS