រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តប្រោសព្រំសិរីសួស្តីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងសំណេះសំណាល ជូនថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការចំណុះសាលាខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 12, 2022

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តប្រោសព្រំសិរីសួស្តីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងសំណេះសំណាល ជូនថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការចំណុះសាលាខេត្ត

នៅរសៀលថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ សេចក្តីចម្រើនគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្ត នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ.ស. ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ពិធីនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និងមានកាអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការសាលាខេត្ត។

នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រធម៌ប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តស្ទឹងត្រែងដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារ ដោយបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម នាពេលកន្លងទៅ។

បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាខេត្ត ក៍ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំនួន ៩៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០.០០០រៀល ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារកន្លងមក ពិសេសក្នុងឱការឆ្នាំថ្មីផងដែរ៕









 

No comments:

Post a Comment

Pages