អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការគៀរគររមូលនិធិ ក្នុងឱកាសអបអរសាទរ ខួបទី១៩៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, April 1, 2022

អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការគៀរគររមូលនិធិ ក្នុងឱកាសអបអរសាទរ ខួបទី១៩៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

រសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការគៀរគររមូលនិធិ ក្នុងឱកាសអបអរសាទរ ខួបទី១៩៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។


នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខត្តបាត់ដំបង បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក កម្លាំង ប្រដាប់អាវុធចូលរួមចលនាគៀរគរនេះ និងជួយផ្សព្វផ្សាយ ដើម្បីប្រមូលនិធិក្នុងឱកាសអបអរសាទរ ខួបទី១៩៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង៕





 

No comments:

Post a Comment

Pages