នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចមុនបុរីអង្គរភែលេស ផ្លូវ៦០ម៉ែត្រ ភូមិព្រែតានូ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យ ០២នាក់ឈ្មោះ ផន សុភាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ និងឈ្មោះ លឹម សុទ្ធា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក ស្តុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4779 ដោយមានការសង្ស័យបានហៅធ្វើកាត្រួតពិនិត្យ ស្រាប់តែឃើញក្រាមសថ្លាចំនួន ០១កញ្ចប់ថង់តូច លាក់ទុកនៅក្នុងដៃអាវរបស់ជនសង្ស័យឈ្មោះ ផន សុភាន់ ក៏ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង ៕

               

១.ជនសង្ស័យឈ្មោះ ផន សុភាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅក្នុងហាងយីហោផ្កាននោង ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

២.ជនសង្ស័យឈ្មោះ លឹម សុទ្ធា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៤(បុរីគួរស្រូវ២) ផ្លូវលេខ២៣ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។


វត្ថុតាងចាប់យក : ក្រាមសថ្លាចំនួន ០១កញ្ចប់ថង់តូច, ទូរស័ព្ទដៃចំនួន ០២គ្រឿងម៉ាក អូប៉ូ ពណ៌ខៀវ និងម៉ូតូ ០១គ្រឿងម៉ាក ស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4779 ។


បច្ចុប្បន្នជនសង្ស័យចំនួន ០២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕