លោក​ ហោ​ គន្ធា​ ដឹកនាំ​សិក្ខាកាម​យុវជន​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​២៣នាក់​ ចុះកម្មសិក្សា​នៅខេត្ត​ពោធិ៍សាត់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 27, 2022

លោក​ ហោ​ គន្ធា​ ដឹកនាំ​សិក្ខាកាម​យុវជន​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​២៣នាក់​ ចុះកម្មសិក្សា​នៅខេត្ត​ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០២២​លោក​ ហោ​ គន្ធា​ ប្រធានស្ថាបនិក​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ដឹក​នាំ​សិក្ខាកាម​យុវជន​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​ ២៣​នាក់​ មក​ពី​ ១៣​ អង្គភាព​ ចូល​ជួប​សម្ដែង​ការ​គួរសម​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ នៅទីស្ដីការ​សាលា​ខេត្ត​ពោធិ៍សាត់​ ក្នុង​គោលបំណង​សិក្សា​ស្វែង​បន្ថែម​ទៅលេី​វិស័យ​សារព័ត៌មាន​ក្រោម​ប្រធាន​បទ​"ព័ត៌មាន​ពិត​ជុំវិញ​បឹងទន្លេសាប​"​។   សូម​បញ្ជាក់​ផងដែរថា​ អ្នកសារព័ត៌មាន​ទាំង​ ២៣នាក់​ ខាង​លេី​ជា​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​កន្លង​មក​ថ្មី​ៗ​កាល​ពី​ខែមីនា​ ឆ្នាំ​២០២២នេះ​។


ឆ្លៀត​ក្នុង​ឱកាស​ជួប​សម្ដែង​ការ​គួរសម​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​លេីកឡេីង​ថា​ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​សូម​ស្វាគមន៍​ ចំពោះ​សិក្ខាកាម​ទាំង​អស់​ ដែល​បាន​ចុះ​ធ្វើ​កម្ម​សិក្សា​ នៅក្នុង​បរិវេណ​ខេត្ត​ពោធិ៍សាត់​ដែល​មាន​រយៈ​ពេល​ ២ថ្ងៃ​ នេះ​ និង​សូម​គាំទ្រ​គ្រប់​អ្នក​សារព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​ប្រដោយ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​។ 


ជាមួយ​គ្នា​នេះដែរ​ ឯកឧត្តម​អភិបាល​ បាន​ធ្វើ​ការ​ចង្អុល​បង្ហាញ​ និង​ចែក​រំលែក​ព័ត៌មាន​ និង​បទពិសោធន៍​ល្អ​ៗ​ ជុំវិញ​ខេត្ត​ពោធិ៍សាត់​ ដែល​បាន​ជួប​ប្រទះ​កន្លងមក​ ព្រម​ទាំង​លេីក​ទឹកចិត្ត​ឲ្យ​អ្នកសារព័ត៌មាន​ដែល​ជាសិក្ខាកាម​ខិតខំ​ប្រឹងប្រែង​ សិក្សា​ស្វែង​បន្ថែម​លើ​ ជំនាញ​វិជ្ជាជីវៈ​ និងក្រម​សីលធម៌​ ដេីម្បី​ទុក​ជា​ដើម​ទុន​ ក្នុង​ការ​ប្រកប​របរ​ជា​អ្នក​សារព័ត៌​នាថ្ងៃ​អនាគត​។ 


ឯកឧត្តម​ បានបន្ដទៅទៀត​ថា​ អ្នកសារព័ត៌មាន​គឺ​ជា​ផ្នែក​មួយក្នុងការជួយ​បំពេញ​នូវ​ចំណុយ​ខ្វះ​ខាត់​ ជូន​រដ្ឋាបាល​មូលដ្ឋាន​ដែល​មាន​ភាព​ចន្លោះ​ប្រហោង​លេី​ការ​គ្រប់គ្រង​ របស់​រដ្ឋបាល​មូល​ អ្នក​សារព័ត៌មាន​អាច​ផ្ដល់​ជា​ដំណឹង​ ឬ​ព័ត៌មាន​បន្ថែម​ដេីម្បី​ឲ្យ​រដ្ឋ​បាល​មូលដ្ឋាន​បាន​បំពេញ​នូវ​ចន្លោះ​ទាំង​អស់​នោះ។   


ក្រោយ​ពីទទួលបាន​អនុសាសន៍​ល្អៗ​ លោក​ ហោ​ គន្ធា​ តំណាង​សិក្ខាកាម​ទាំង​ ២៣​ នាក់​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ខេត្ត​ពោធិ៍សាត់​ ដែល​ផ្ដល់​​កិត្តិយស​ និង​ចំណាយពេល​វេលា​ដ៏​តម្លៃ​ ឲ្យ​សិក្ខាកាម​នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ជួប​សម្ដែង​ការ​គួរសម​ និង​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ វិជ្ជាជីវៈបន្ថែម​ប្រកប​ដោយ​សេចក្តី​សោមនស្ស​រីករាយ​ និង​ភាព​ស្និទ្ធស្នាល​ជាទីបំផុត​។









 

No comments:

Post a Comment

Pages