ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ ចង្អុលដឹកនាំជំនាញ និងដោយមានការសម្របសម្រួលនីតិវិធពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូខេត្តព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៤, កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ០៥នាទី ល្ងាច កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ យ៉ែម ចិន្តា នៅចំណុច ភ្លើងស្តុបហ្គោលឌិនហាវ ស្ថិតក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមដំណើរឿង នៅថ្ងៃទី១០ ខែឧសភា ២០២២ វេលាម៉ោង ២១ និង ០០នាទី នៅចំណុច ភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី ឃាតកម្ម (ប្រើហិង្សាលើរាងកាយយ៉ាងធ្ងន់ធ្ងរបណ្តាលអោយប្រពន្ធ និងកូនក្នុងផ្ទៃ ស្លាប់ទាំង២នាក់) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដុតធ្យូង មានទីលំនៅកន្លែងកើតហេតុ បានធ្វើសកម្មភាពវាយទៅលើប្រពន្ធឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ យ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យរងរបួសធ្ងន់ (រលូតកូនក្នុងផ្ទៃ) ។ ក្រោយមកនៅថ្ងៃ១១ ខែឆ្នាំដដែល វេលាម៉ោង១៥ និង០០នាទី ស្ដ្រីដែលជាជនរងគ្រោះឈ្មោះ វុន វ៉ាន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ ។ ចំណែកជនសង្ស័យឈ្មោះ យ៉ែម ចិន្ដា បានរត់គេចខ្លួន ក្រោយកើតហេតុ ។
បច្ចុប្បន្ន ករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី៕
No comments:
Post a Comment