ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ព្រមទាំងដោះស្រាយនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តរមណីយវ័ន ក្រុងសួង - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, May 19, 2022

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ព្រមទាំងដោះស្រាយនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តរមណីយវ័ន ក្រុងសួង

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលព្រមទាំងដោះស្រាយនូវទុក្ខលំបាក តាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅបរិវេណវត្តរមណីយវ័ន (ហៅវត្តធុតង្គ) ស្ថិតនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយបានការចូលរួមសរុបចំនួន១,០០៧នាក់។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ថា គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាពពេញលេញ ពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។


ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនសមិទ្ឋិផលក្រុងសួង ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង គួរអោយកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សរុបរួមចំនួន ៣៦ខ្សែ ស្មើនឹង ៥៩,៨២៣ម៉ែត្រ និងស្តារប្រឡាយសរុបរួមស្មើនឹង ១១,១០០ម៉ែត្រ ហើយឯកឧត្តមបណ្ឌិត សង្ឃឹម និងជឿជាក់ថាក្នុងរយៈពេល ០៥ឆ្នាំ ខាងមុខទៀត រដ្ឋបាលក្រុង-ស្រុក របស់ខេត្តត្បូងឃ្មុំនឹងមានការរីកដុះដាល ដើម្បីធ្វើយ៉ាងណាធ្វើឱ្យបានជាប្រយោជន៍សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទាំងក្នុងក្រុងសួងដោយផ្ទាល់ និងប្រជាពលរដ្ឋដែលធ្វើដំណើរប្រកបរបរ ទទួលទានប្រចាំថ្ងៃ។


បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោមការដឹកនាំរបស់សម្តេច ប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ៕





 

No comments:

Post a Comment

Pages