ការប្រគល់ទទួលអាវគណបក្សខាងលើ ធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ រវាងលោកស្រី អៀង ចាន់ឌី និងលោក ភាពតំណាងលោកជំទាវ ហ៊ុន សុីណាត និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលខេត្តស្ទឹងត្រែង។
លោកស្រី អៀង ចាន់ឌី បានជម្រាបជូនឯកឧត្តម ស្វាយ សំអ៊ាង ថាដើម្បីចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុនសុីណាត បានផ្តល់អាវចំនួន៥,២០០អាវ ក្នុងនោះជូនគណបក្សប្រជាជនខេត្តស្ទឹងត្រែង ៥,០០០អាវ ,ជូនគណបក្សស្រុកសេសាន ១លានរៀល,និងជូនគណបក្សស្រុកបូរីអូរស្វាយ២០០អាវ ដើម្បីចែកជូនសមាជិកសមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការរកសម្លេងឆ្នោត។
ឯកឧត្តម ស្វាយ សំអ៊ាង ជំនួសមុខអោយគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ជំទាវ ហ៊ុន សុីណាត ដែលបានឧត្ថម្ភអាវ គណបក្សនាពេលនេះ។ឯកឧត្តមសន្យាថា នឹងយកអាវដែលមានសញ្ញាគណបក្សប្រជាជនកម្ពុជានេះធ្វើការបែងជូនគណបក្សស្រុក គណបក្សឃុំ តាមតម្រូវការជាក់ស្តែង។
ឯកឧត្តមបានគោរពជូនពរលោកជំទាវ ហ៊ុន សុីណាត ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន សេចក្តីសុខ សេចក្តីចម្រើន ដើម្បីបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់សន្តិភាព តរៀងទៅ៕
No comments:
Post a Comment