រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យអភិសេកបដិមា ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, May 31, 2022

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យអភិសេកបដិមា ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យអភិសេកបដិមា "ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ" ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត កងកំលាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលកម្មវិធីនេះធ្វើឡើងនៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលជាទីតម្កល់រូបសំណាកបដិមា "ព្រះឥន្ទគង់លើដំរីឯរវ័ណ"។


សូមបញ្ជាក់ថា រូបសំណាកបដិមា "ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ" គឺជាកាផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។


តាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។


ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ "សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ"សន្តិភាព" គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌៕











 

No comments:

Post a Comment

Pages