នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨ៈ២៨នាទី ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអធិការដ្ឋានក្រុង សហការដោយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៣ បានចុះបង្រ្កាបទីតាំងជួញ
ដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មាន
ជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ប្រុសនិងវត្ថុតាង:
១-ជនសង្ស័យឈ្មោះកែវ សុវណ្ណភេទប្រុអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរ
ភូមិន្ទ ខេត្តកោះកុង (ប្រើប្រាស់)។
២-ជនសង្ស័យឈ្មោះ ស៉ីម ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ប្រើប្រាស់)។
៣-ជនសង្ស័យឈ្មោះ វង្ស ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជួញដូរ រក្សាទុក ប្រើប្រាស់)។
- ដកហូតវត្ថុតាងរួមមាន៖
- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់
-ទូរស័ព្ទដៃ ២គ្រឿង
-លោហធាតុពណ៌លឿងស្លេកចំនួន ០២វង់
-កាំបិតតូចមួយ ឧបករណ៍ប្រើប្រាស់មួយចំនួនបច្ចុប្បន្ន កម្លាំងយើងកំពុងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ត។
No comments:
Post a Comment