លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយស្ស ជូនដល់បងប្អូនខ្មែររស់នៅក្រៅប្រទេសចំនួន ២៥រូប - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, June 18, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយស្ស ជូនដល់បងប្អូនខ្មែររស់នៅក្រៅប្រទេសចំនួន ២៥រូប

(ប្រទេសបារាំង) ៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនបងប្អូនខ្មែរ ដែលមានគុណបំណាច់ស្នាដៃ ក្នុងបុព្វហេតុ សប្បុរសធម៌ ស្នេហាមនុស្សធម៌ និងស្នេហាមាតុភូមិ ចំនួន ២៥រូប នៅប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍  ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។


នៅក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី, ឯកឧត្ដម កេត សោផាន់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង, ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក, លោកជំទាវ ម៉ាន ណាវី តំណាងរាស្ត្រមណ្ឌលរាជាធានីភ្នំពេញ និងលោកជំទាវ ម៉ាន់ ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។ 


ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនជនរួមជាតិ ដែលនៅប្រទេសបារាំងទាំងអស់ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត ។


លោកជំទាវបានបន្តទៀតថា ៖ ក្នុងនាម សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែអអំណរគុណជាអនេកប្បការ ចំពោះស្មារតីស្នេហាជាតិ ក្នុងការរួមគ្នាធ្លុងមហាសាមគ្គីគ្រួសារជាតិខ្មែរ គោរពស្រឡាញ់ ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ថែរក្សា ការពារមាតុភូមិ និងបានសូមថ្លែងអំណរគុណចំពោះ ៖


១. ឯកឧត្តម ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខ ទុក្ខប្រជាពលរដ្ឋសហគមន៍បងប្អូនខ្មែរយើងជាប់ជាប្រចាំ។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គី ភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។


២. ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិដែលបានពិនិត្យលើសំណើរបស់ឯកឧត្តមអគ្គរាជទូត និងបានលើកសំណើសុំទៅ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគ្រឿងឥស្សរិយយសជូនបងប្អូនខ្មែរ ដែលមានគុណបំណាច់ស្នាដៃរស់នៅក្រៅប្រទេស ក្នុងបុព្វហេតុសប្បុរសធម៌ ស្នេហាមនុស្សធម៌ និងស្នេហាមាតុភូមិ" ដែលបានរៀបចំពិធីបំពាក់នាពេលនេះ។


៣. បងប្អូនជនរួមជាតិដែលរស់នៅប្រទេសបារាំង និងអឺរ៉ុប ដែលតែងជឿទុកចិត្ត និងគាំទ ដោយឥតងាករេចំពោះ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលទទួលភារៈ ដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំង ក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេស ធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើក កម្ពស់ជាលំដាប់។ នេះគឺជាផលបច្ច័យ ជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស និងការខិតខំប្រឹងប្រែងបម្រើប្រកប ដោយឆន្ទៈស្មោះត្រង់របស់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ ថ្នាក់ ឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ៕










 

No comments:

Post a Comment

Pages