កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍ប៉ៃលិន និងកម្លាំងប៉ុស្តិ៍ទួលល្វា បង្ក្រាបល្បែងឆ្នោតកត់កន្ទុយលេខ ចំនួនមួយករណីមនុស្សបីនាក់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, June 14, 2022

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍ប៉ៃលិន និងកម្លាំងប៉ុស្តិ៍ទួលល្វា បង្ក្រាបល្បែងឆ្នោតកត់កន្ទុយលេខ ចំនួនមួយករណីមនុស្សបីនាក់

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការ.ខេត្តប៉ៃលិន និងក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផ្នែកជំនាញចុះបង្ក្រាបល្បែងកត់កន្ទុយលេខ(ឆ្នោត) នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០៣នាក់ រួមទាំងវត្ថុតាងមួយចំនួនមានដូចជា :

១-សៀវភៅកត់ឆ្នោតចំនួន ១២ក្បាល

២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង

៣-បន្ទាត់ចំនួន០៣ និង ប៊ិចចំនួន០៦ដើម ក្រដាសផ្តាន០១សន្លឹក

៤-ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង

៥-ប្រាក់បាតចំនួន ២,០៧០បាត 

៦-ប្រាក់រៀល ២៨១,០០០រៀល និងប្រាក់ដុល្លា២១ដុល្លា។


ជនសង្ស័យទាំងបីនាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។




 

No comments:

Post a Comment

Pages