(បន្ទាយមានជ័យ​)៖​ នៅព្រឹកថ្ងៃអង្គារ ទី០៧​ ខែមិថុនា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ​ និងមានការចូលរួមពីលោក​ ឈូ​ ប៊ុនរឿង​ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ លោក​ សុខ​ ចំណាន​ នាយកវិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​ បានអញ្ជេីញ​ ក្រុងពាលី​ លេីកបង្គោលភ្លេីងធំចំនួន០៨ដេីម​ នៅទីលានបាល់ទាត់សាលាតម្រង់ទិស​ វិទ្យាល័យ​ ហ៊ុន​សែន​ ខ្លាកូន​ ស្ថិតនៅភូមិខ្លាកូន​ថ្មី សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 


ការបំពាក់បង្គោលភ្លេីងទាំង៨ដេីម​ នៅទីលានបាល់ទាត់សាលាតម្រងទិស​នេះ​ ជាអំណោយរបស់លោក​ ឧត្ដមសេនីយ៍​ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​ ដេីម្បីបង្កភាពងាយស្រួល​ ពេលមានព្រឹត្តិការប្រកួតកីឡាផ្សេងៗ​ នៅលេីទីលានបាល់ទាត់​ស្មៅធម្មជាតិមួយនេះ។ 


លោកឧត្ដមសេនីយ៍ត្រី បោន  ប៊ិន បានបញ្ជាក់ឱ្យដឹងថា ទីលានបាល់ទាត់សាលាតម្រង់ទិសនេះបានស្ថាបនាឡើងដោយ ឯកឧត្តម​ នាយឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ទាំង២៥រាជធានី-ខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការហ្វឹកហាត់របស់កីឡាករសហព័ន្ធផងដែរ ។