លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៉ែន រាហ៊ុល នាយរងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ខណ្ឌដង្កោ ដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូពេលចុះបំពេញភារកិច្ច - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, July 21, 2022

លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៉ែន រាហ៊ុល នាយរងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ខណ្ឌដង្កោ ដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូពេលចុះបំពេញភារកិច្ច

នៅថ្ងៃព្រហស្បតិ៍​ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក​ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២២ វេលាម៉ោង​៩:៣០នាទី​ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៉ែន រាហ៊ុល នាយរងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ខណ្ឌដង្កោ  ដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូពេលចុះបំពេញភារកិច្ចកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បណ្ដាល​ឲ្យបាក់ឆ្អឹងភ្លៅ និងបានវះកាត់រួចរាល់ ហើយកំពុងបន្ដសម្រាកព្យាបាលនៅគ្លីនិកឯកជនម្លិះដង្កោ។​

    ក្នុងការចុះសួរសុខទុក្ខនេះដែរ លោកអធិការបាននាំយកនូវថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងថវិកា​របស់បងប្អូនកងកម្លាំងយើងសរុបចំនួន​៤,៦៥០,០០០រៀល (បួនលានហុកសិបប្រាំម៉ឺនរៀល) ជូនដល់លោកអនុសេនីយ៍ឯក ប៉ែន រាហ៊ុល ដើម្បីជួយសម្រួលដល់ការព្យាបាលជម្ងឺផងដែរ។







 

No comments:

Post a Comment

Pages