ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២ នៅចណុចវត្តគីរីឧត្ដមថ្មហោងហៅវត្តល្ងឹមភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ មានករណីចោរកម្មលួចយកម៉ូតូមួយកេីតឡេីងដែលបង្ករដោយជនសង្ស័យមិនស្គាល់អត្តសញា្ញណបានធ្វេីសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០២០ពាក់ស្លាកលេខកំពង់ស្ពឺ 1P-9415 ជារបស់ឈ្មោះ ទិន គីម ភេទប្រុស អាយុ៣៦ ជាព្រះសង្ស គង់នៅវត្តគីរីឧត្តមថ្មហោង ហៅវត្តល្ងឹម យកទៅបាត់។
ក្រោយពីរទទូលបណ្ដឹងពីម្ចាស់ម៉ូតូនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលត្រពាំងជោ ចុះធ្វើការស្រាវជ្រាវជុំវិញករណីខាងលើយើងឈានទៅដល់កំណត់មុខសញ្ញាបាននឹងឃាត់ជនសង្ស័យឈ្មោះអឿន អីម (ហៅ ឆក) ភេទប្រុស អាយុ២៣ មានទីលំនៅភូមិពោ ឃុំដំណាក់រាំង ស្រុកឩដ្ដុង ខេត្តកំពង់ស្ពឺ ស្នាកនៅវត្តគីរីឩត្តមថ្មហោង ហៅវត្តល្ហឹមភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយព្រះសង្ស ។
តាមចម្លើយសារភាពជនសង្ស័យឈ្មោះអឿន អីម (ហៅ ឆក) ភេទប្រុស អយុ២៣ឆ្នាំបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូរបស់ព្រះសង្សព្រះនាមទុន គីមយកទៅលាក់ទុកនៅក្នុងព្រៃពិតប្រាកដមែនក្នុងគោលបំណងយកទៅជិះនៅឯស្រុក។
ជនសង្ស័យនឹងវត្តុតាងខាងលើយើងបានយកមកអធិការរដ្ធាននគរបាលស្រុកឱរ៉ាល់ចាត់ការតាមនិតិវិធី ៕
No comments:
Post a Comment