ខេត្តកំពត-គៀនយ៉ាង រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផល នៃកិច្ចសហប្របត្តិការ០៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តរវាងខេត្តកំពត (កម្ពុជា) ជាមួយខេត្តគៀនយ៉ាង (វៀតណាម) - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, July 28, 2022

ខេត្តកំពត-គៀនយ៉ាង រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផល នៃកិច្ចសហប្របត្តិការ០៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តរវាងខេត្តកំពត (កម្ពុជា) ជាមួយខេត្តគៀនយ៉ាង (វៀតណាម)

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផល នៃកិច្ចសហប្របត្តិការ០៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តរវាងខេត្តកំពត (កម្ពុជា) ជាមួយខេត្តគៀនយ៉ាង (វៀតណាម)។ 


ខេត្តកំពតដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ខេត្តគៀនយ៉ាង ដឹកនាំដោយ ឯកឧត្តម ឡឹម មិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។


សូមជម្រាបថាអនុវត្តតាមស្មារតីសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) លើទិសដៅដែលលើកឡើង ក្នុងរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាងកន្លងមក ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាជារៀងរាល់ឆ្នាំ នឹងរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេលមួយឆ្នាំ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំបន្ត ។


កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) ដែលបានខកខាន រយៈពេល ០២ឆ្នាំ ជាប់គ្នា ដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តទាំងពីរត្រូវអនុវត្តទៅតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំ ។


ស្ថានភាពនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ រដ្ឋបាលខេត្តកំពត និងគណៈកម្មាធិការប្រជាជន ខេត្តគៀនយ៉ាង បានឯកភាពគ្នាតាមរយៈលិខិតលេខ ១៣៣/២២ សជណ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខត្តកំពត និងលិខិតលេខ៤៨៨/CT-VP ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ របស់គណៈកម្មាធិការ ប្រជាជនខេត្តគៀនយ៉ាង ស្តីពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋខេត្តទាំងពីរ (កំពត-គៀនយ៉ាង)បានចេញ-ចូលឆ្លងដែន តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក-ហាទៀន ច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់-យ៉ាងថាញ់ និងត្រូវអនុវត្តតាម វិធានការការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការចេញ-ចូលឆ្លងដែនរបស់ប្រជាពលរដ្ឋទាំងសងខាង និង ការដោះដូរទំនិញត្រឡប់មកប្រក្រតីភាពឡើងវិញ ។


ទន្ទឹមនេះកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) នឹងធ្វើការបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំ(២០១៩-២០២១) និងលើកទិសដៅ កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត។











 

No comments:

Post a Comment

Pages