ខ្មាន់កំភ្លើង បាញ់សម្លាប់អ្នកបើករថយន្ត នៅខណ្ឌបឹងកេងកង ត្រូវបានសមត្ថិច្ចបញ្ចូនទៅតុលាការនៅព្រឹកនេះ... - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, July 8, 2022

ខ្មាន់កំភ្លើង បាញ់សម្លាប់អ្នកបើករថយន្ត នៅខណ្ឌបឹងកេងកង ត្រូវបានសមត្ថិច្ចបញ្ចូនទៅតុលាការនៅព្រឹកនេះ...

ភ្នំពេញ ៖ ខ្មាន់កាំភ្លើង ជាជនដៃដល់ ដែលបាញ់សម្លាប់អ្នកបើករថយន្ត និងយាមផ្ទះដូចគ្នា នៅផ្លូវលេខ៣២២ សង្កាតបឹងកេងកង១ ខណ្ឌបឹងកេងកេង ត្រូវបានសមត្ថកិច្ច បញ្ចូនខ្លួនទៅស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី។ 


ខ្មាន់កាំភ្លើង ជាជនដៃដល់ មានឈ្មោះ អ៊ូ សុភី មាន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ អ្នកបើករថយន្ត និងយាមផ្ទះ មានស្រុកកំណើត នៅស្រុកស្អាង។


សូមជម្រាប់ថា តាមដំណាក់កាល នគរបាលយុត្តិធម៌ បុរសម្នាក់ ជាជនដៃដល់រូបនេះ ត្រូវបានកំណត់ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសចំនួន២ គឺឃាតកម្ម បាញ់សម្លាប់ និងកាន់កាប់អាវុធប្រើប្រាស់ ដោយខុសច្បាប់។


សូមបញ្ញាក់ថា ក្រោយពេលកើតហេតុ ត្រឹមតែរយៈពេល ១៩ម៉ោង ជនសង្ស័យ ត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំង សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី អាយុ ២២ឆ្នាំ មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ 


បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការសាលារាជធានីភ្នំពេញ បើកការស៊ើបសួរនាំនៅឡើយ៕


 

No comments:

Post a Comment

Pages