យកឡានឱ្យជួសជុល បែរជាលួចឡានគេ ត្រូវបានចាប់ខ្លួន អ្នកពាក់ព័ន្ធមួយចំនួន.... ! - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, July 11, 2022

យកឡានឱ្យជួសជុល បែរជាលួចឡានគេ ត្រូវបានចាប់ខ្លួន អ្នកពាក់ព័ន្ធមួយចំនួន.... !

 

ខេត្តសៀមរាប៖ មនុស្សចំនួន៥ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿង ចៅក្រមនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនហើយនៅល្ងាចថ្ងៃនេះ។


ករណី​អំពេីចោរកម្មលួចរថយន្ត បានកើតឡើងនៅពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២២​ ម៉ោង១៤​ និង៣០នាទី​ នៅចំណុចយានដ្ឋាន​ ភី​ អ​ វ៉ាយ​ គ្លូប៊ល​ ឯ.ក ភូមិធ្លកអណ្តូង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។


ប្រភពឲដឹងថា កាលពីថ្ងៃទី​០៣​ ខែកក្កដា ឆ្នាំ​២០២២​ សមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងពីឈ្មោះ​ ឆេម​ សុគង់​ ភេទប្រុស​ កករណី (យកឡានទៅទុកអោយធ្វេី​ ហេីយជាងលួចយកទៅបាត់)​។​ 

ក្រោយពីទទួលបានពាក្យបណ្តឹង​ កម្លាំងនគរបាលបានធ្វេីការស្រាវជ្រាវ​ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាម​រហូតឈានទៅកំណត់មុខសញ្ញា ធ្វេីការនាំខ្លួនមនុស្ស ចំនួន​៥​នាក់​ មកធ្វេីការសាកសួរ​។


ក្នុងនោះជនសង្ស័យទី 

០១​ ឈ្មោះ​ ហេង​ សុភ័ក្រ​ ភេទ​ ប្រុសអាយុ ៣១ឆ្នាំ​ ទីលំនៅភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ច​ថា រូបគាត់ជាជាងឡាន​ ផ្នែកភ្លេីង​ ហេីយកាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២២​ ម្ចាស់យាដ្ឋាន​ ភី​ អ​ វ៉ាយ បានទាក់​ទងអោយរូបគាត់ មកធ្វេីការនៅយានដ្ឋាននៅសៀមរាប​ លុះធ្វេីការដល់ថ្ងៃទី០៣​ ខែឆ្នាំ ដដែល​ រូបគាត់បានធ្វេីសកម្មភាព​ បេីកឡាន១គ្រឿង​ ម៉ាក​ FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វេី​ ចេញពីយានដ្ឋាន​យកទៅលក់។ ដោយបន្ទាប់ពីយកឡានបាន​ភ្លាមៗរូបគាត់បានទាក់ទងទៅឈ្មោះ​ សាន់​ ភេទ​ ប្រុស​ ប្រាប់ថា មានឡាន១គ្រឿងគ្មាន ពន្ធនាំចូល​ កែចង្កូតពីស្តាំ​ទៅឆ្វេង​ ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ​ ជួយរកអ្នកទិញផង។


ទី២​ ឈ្មោះ​ ប៉ូលី​ សានសាន់​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ ​ទីលំនៅ​ ភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម​។


ទី៣​ ឈ្មោះ​ ណោ​ ឈាងបួយ​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ ទីលំនៅ​ ភូមិឡឥដ្ឋ​ សង្កាត់បឹងកុក​ ក្រុងខេត្តកំពង់ចាម​។


ទី០៤​ ឈ្មោះ​ ផន​ កក្កដា​ ភេទ​ ប្រុស​ អាយុ ២៨ឆ្នាំមុខរបរ​សារព័ត៌មានBDN.TV​ ទីលំ​នៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​។


ទី០៥​ ឈ្មោះ​ ផន​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៣៩ឆ្នាំមុខរបរ​ សារព័ត៌មាន​ (បន្ទាយស្រី​)​ ទីលំនៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់​ស្ពឺ​។


បើតាមប្រភពបានបញ្ជាក់ថាករណីលួចរថយន្តនេះ គឺជនសង្ស័យមានការទំនាក់ទំនងគ្នា ពីមួយទៅមួយ លក្ខណៈដើម្បីបានផលចំណេញ។


ប្រភពបញ្ជាក់ទៀតថាចំពោះអ្នកទិញ ឈ្មោះ​ ឡាំ​ ហេន​ ភេទ​ ប្រុស​ អាយុ ៤២ឆ្នាំទីលំនៅផ្លូវ២៧១ សង្កាត់អូរបែកក្អម​ ខណ្ឌទួកគោល​ រាជធានីភ្នំពេញ​ បានគេចខ្លួន​សមត្ថកិច្ច តាមចាប់ខ្លួន ចំណែកវត្ថុតាង​ រថយន្ត​ត្រូវបានរកឃើញមកវិញផងដែរ។


សូមជម្រាបថា ការចាប់ខ្លួនដោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តកំពង់ចាម រាជធានីភ្នំពេញនិងខេត្តព្រៃវែង ធ្វើឡើង នៅថ្ងៃបន្តបន្ទាប់ក្រោយពីមានពាក្យបណ្ដឹង។


សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការទទួលបានជោគជ័យនេះតាមការបញ្ជារបស់លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញ ពីលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមជាមួយលោក អ៊ុំចំរើន ស្នងការរងព្រហ្មទណ្ឌកម្រិតស្រាល៕









No comments:

Post a Comment

Pages