ឯកឧត្តម គួច ចំរើន អភិបាលខេ​ត្ត​ព្រះ​សីហនុ ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតថៃប្រចាំ​ព្រះ​រា​ជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និង​ ភាព​រីកចម្រើនរបស់ខេត្តព្រះសីហនុ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, July 9, 2022

ឯកឧត្តម គួច ចំរើន អភិបាលខេ​ត្ត​ព្រះ​សីហនុ ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតថៃប្រចាំ​ព្រះ​រា​ជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និង​ ភាព​រីកចម្រើនរបស់ខេត្តព្រះសីហនុ

នៅរសៀលថ្ងៃសុក្រទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេ​ត្ត​ព្រះ​សីហនុ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភិឆិត ប៊ុនសុត ឯកអគ្គរាជទូត និងជាអនុប្រធាន​ស្ថា​នបេសកកម្មស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងភាព​រីក​ចម្រើនរបស់ខេត្តព្រះសីហនុ និងបញ្ហាផ្សេងៗ។


នៅក្នុងជំនួបនោះ ឯកឧត្តម គួច ចំរើន  បានជម្រាបជូនថាកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២កន្លងមក រដ្ឋបាល​ខេត្តក៏បានទទួលគណៈប្រតិភូកងទ័ពជើងទឹកថៃ ធ្វើទស្សនកិច្ចនៅកម្ពុជា ពិសេសការចូល​ច​ត​នា​​​វាចម្បាំងនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។


បើតាមឯកឧត្តម គួច ចំរើន ជម្រាបជូនបន្ថែមថាខេត្តព្រះសីហនុ បានចងសម្ព័ន្ធមេត្រីភាពជាមួយខេ​ត្តពីរ របស់ព្រះរាជាណាចក្រថៃ មានខេត្តត្រាត និងខេត្តចន្ទបូរី ហើយខេត្តត្រាតយើងបានចុះ MOU រួចហើយ ក៏ប៉ុន្តែខេត្តចន្ទបូរី មិនទាន់បានចុះMOUនៅឡើយ តាមរយៈបេសកកម្មរបស់ឯកឧត្តមអគ្គរាជទូត នឹង​ជួយ​ជម្រុញខេត្តចន្ទបូរីចុះ MOU ជាមួយខេត្តព្រះសីហនុនៅពេលខាងមុខ។


ឯកឧត្តម អភិបាលខេត្តបានបន្តទៀត ថាមុនពេលផ្ទុះជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានបញ្ជូនឆ្មាំសមុទ្រ​ទៅប​ណ្តុះ​បណ្តាលនៅព្រះរាជាណាចក្រថៃបានចំនួនមួយវគ្គរួចមកហើយ ជាមួយគ្នា​នេះឯកឧ​ត្តមអ​ភិបា​លខេ​​​ត្តស្នើសុំភាគីថៃជួយបណ្តុះ បណ្តាលជំនាញឆ្មាំសមុទ្រដល់កម្ពុជាឱ្យកាន់តែមាន​ជំនាញបន្ថែមទៀ​ត​។ ហើយថ្មីៗនេះមានបណ្តឹងពីពលករថៃចូលមកធ្វើការនៅខេត្តព្រះសីហនុ មកកាន់អាជ្ញាធរខេត្ត ពាក់ ព័ន្ធនឹងថៅកែបង្ខំធ្វើការងារ ឬចាញ់បោកមេខ្យល់នាំមកធ្វើការនៅខេត្តព្រះសីហនុដោយខុសច្បាប់ ក្នុង​នោះអាជ្ញាធរខេត្ត បានចុះទៅជួយអន្តរាគមន៍ដល់ពលករថៃបានជាបន្តបន្ទាប់ និងបានបញ្ជូនពួកគេត្រ​ឡប់ទៅ​ព្រះ​រាជាណាចក្រថៃវិញ។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ឯកឧត្តមអគ្គរាជទូតថៃ ជួយជម្រុញបើកជើងហោះហើរត្រង់ពីប្រទេ​ស​​ថៃ មកកាន់ខេត្តព្រះសីហនុ និង បានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត​ព្រះ​សីហនុ ក្នុងនោះរាជរដ្ឋាភិបាលបានផ្តល់ថវិកា និង ធនធានមនុស្សធ្វើការអភិវឌ្ឍលើ​វិស័យសា​ធា​រណៈ​មានផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ព្រមទាំងការវិនិយោគលើវិស័យផ្សេងៗ ដើម្បី​បង្កើនការងារជូនយុវជន។


ឯកឧត្តម ភិឆិត ប៊ុនសុត ឯកអគ្គរាជទូត និងជាអនុប្រធានស្ថាន បេសកកម្មស្ថានទូតថៃ ប្រចាំព្រះរា​ជា​ណា​​​ចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលអនុ ញ្ញាតឱ្យប្រតិភូចូលជួ​បពិភា​ក្សា​ការងារ។ សម្រាប់ឯកឧត្តម ខេត្តព្រះសីហនុមានសក្តានុពល មានការអភិវឌ្ឍ វិនិយោគលឿនឆាប់រហ័ស ម្យ៉ាងទៀតប្រទេសទាំងពីរមានព្រំប្រទល់ជាប់គ្នា យើងត្រូវធ្វើការរួមគ្នាជាច្រើន ពិសេសការចុះ MOU ក្នុងការទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍កាន់ឱ្យតែមានភាពងាយស្រួល។ ជាមួយគ្នានេះឯកឧត្ត​មក៏​បា​នថ្លែងការកោតសរសើរដល់កម្ពុជាដែលអនុវត្តវិធានការទប់ស្កាត់កូវីដបានល្អ ក្នុងការបើកប្រ​ទេ​ស​ បើក​ធុរកិច្ច និងបើកសេដ្ឋកិច្ចឡើងវិញ។


ឯកឧត្តមអគ្គរាជទូតថៃ ក៏ស្មើសុំឯកឧត្តមអភិបាលខេត្ត ជួយគាំទ្រកំពង់ផែឧកញ៉ាម៉ុង កែវផុស ស្រុក​ស្ទឹង​ហាវ ព្រោះវាមានការវិនិយោគពីក្រុមហ៊ុនថៃ។ ជាមួយគ្នានេះ ឯកឧត្តមសន្យាថា នឹងខិតខំជម្រុញ​ឱ្យមានជើងហោះហើរត្រង់ពីបាងកក មកកាន់ខេត្តព្រះសីហនុឡើងវិញ។ ជាងនេះទៅទៀតនោះ មាន​ពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃមានចំនួនច្រើន ប្រសិនពួកគាត់លើស VISA ខាងអាជ្ញាធរ​ថៃនឹង​ជួយសម្របសម្រួល។ ឯកឧត្តម ក៏បានថ្លែងអំណរគុណអាជ្ញាធរខេត្តព្រះសីហនុ ដែលបានជួយអន្តរា​គម​ន៍​ព​លករថៃខុសច្បាប់ នៅខេត្តព្រះសីហនុនាពេលកន្លងមក បានទាន់ពេលវេលា ដោយយើងនឹង​ពង្រឹងកិច្ច​សហប្រតិបត្តិការដ៏ល្អនេះបន្តទៀត៕









 

No comments:

Post a Comment

Pages