នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្រព្រឹត្តនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។


ជនសង្ស័យឈ្មោះ ផល វុទ្ធី និងឈ្មោះ សំ បូរិន


វត្ថុតាងដកហូត៖ ម៉ូតូម៉ាកសេ១២៥ របស់ជនរងគ្រោះ (ដែលជនសង្ស័យបានធ្វើសកម្មភាពលួចយក)


បច្នុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕