អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។


នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤០នាទី កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ(ក៩) និងមានការ ចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាធានភ្នំពេញ បានធ្វើការស៊ើបអង្កេត និងបង្រ្កាប   នៅចំណុចក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទស្សវត្តរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងបន្តទៅឆែកឆេរបន្ទប់ជួលលេខ២០៣(ហេង ឌឿន អាផាតមិន)ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លទ្ធផលរួមមានដូចខាងក្រោម :

 ក-ឃាត់បានជនសង្ស័យ០១នាក់:

  -ឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ

  ខ-វត្ថុតាងចាប់យកបាន:

       -កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ៤៤៧.៩៤ក្រាម។

     -មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ១២.៦១ក្រាម។

     -អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១៧ គ.ក្រ ៨៦៤.០៤ក្រាម។

សរុបសារធាតុញៀន ១៨ គ.ក្រ ៣២៤.៥៩ ក្រាម:

   -ម៉ូតូ១គ្រឿង

  

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕