ទីតាំងភ្នាល់ល្បែងអនឡាញ រូបមៀម កំពុងបើកយ៉ាងរលូន នៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ:អាជ្ញាធរ និងសមត្ថកិច្ច ហាក់មិនទាន់មានចំណាត់ការ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, August 29, 2022

ទីតាំងភ្នាល់ល្បែងអនឡាញ រូបមៀម កំពុងបើកយ៉ាងរលូន នៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ:អាជ្ញាធរ និងសមត្ថកិច្ច ហាក់មិនទាន់មានចំណាត់ការ

ភ្នំពេញ៖​ ទី​តាំងបេីក​ភ្នាល់ល្បែង​ស៊ី​សង ជាប្រភេទអនឡាញ ដែលមានទីតាំងស្ថិត​នៅ​ផ្ទះលេខ​១២៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្ក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ កំពុង​ដំណើរការ​ស្វាគមន៍​អតិថិជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ មិន​ថា​យប់​ថ្ងៃ​នោះ​ឡេីយ​។

 

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធរ និង សមត្ថកិច្ចពាក់ពន្ធ័អស់ហើយទេដឹង បានជាមិនឃើញបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង​ចូលលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ។

 

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​។

 

សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។

 

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

 

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក ជា ពិសី អភិបាល​ខណ្ឌទួលគោ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង ណេតខាង​លើ​នេះ​ផង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕


 

No comments:

Post a Comment

Pages