អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ០១នាក់ រួមជាមួយគ្រឿងញៀន ១.៥ គីឡូក្រាម បញ្ជូនទៅតុលាការ! - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, August 9, 2022

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ០១នាក់ រួមជាមួយគ្រឿងញៀន ១.៥ គីឡូក្រាម បញ្ជូនទៅតុលាការ!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ តែងតែប្រឹងប្រែងស្រាវជ្រាវនិងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ជាក់ស្តែងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបគ្រឿងញៀនជាង២៦គីឡូក្រាមរួចមក កម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបបានគ្រឿងញៀន១.៥ គីឡូក្រាម (១.៥១៨៨ គីឡូក្រាម) បន្ថែមទៀត នៅចំណុច ផ្លូវបេតុង ក្នុងកោះពេជ្រ ភូមិ១៥ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០១នាក់ ឈ្មោះ ឈឹង អាទ្បាង ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកដឹកជញ្ជូនគ្រឿងញៀនដោយផ្ទាល់។


ក្រោយពេលឃាត់ខ្លួនបានយកមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន ទុកសម្រាប់ជួញដូរ ចែកចាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





 

No comments:

Post a Comment

Pages