រថយន្តLexus Lx570 បត់ឆ្លងផ្លូវត្រូវម៉ូតូហុងដាឌ្រីមបុកពីចំហៀងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់រងរបួធ្ងន់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, August 26, 2022

រថយន្តLexus Lx570 បត់ឆ្លងផ្លូវត្រូវម៉ូតូហុងដាឌ្រីមបុកពីចំហៀងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់រងរបួធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកជាមួយរថយន្តLexus Lx570 កំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ តាមផ្លូវ២១៧ មុខរោងចក្រផលិតស្រាបៀរកម្ពុជា ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ជនរងគ្រោះឈ្មោះ ស៊យ វ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបេីកបរ មានទីលំនៅភូមិត្រោក ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រងរបួសធ្ងន់ ។


តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-7883 ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បុកជាមួយរថយន្តLexus Lx570 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2C-1890 បេីកបរដោយឈ្មោះ ទិត្យ គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិព្រែកយាយហុិន១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបើកពីជើងទៅត្បូង បត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ រីឯម៉ូតូបុកជាប់រថយន្តរងការខូចខាតជាខ្លាំង ។ 


ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ការតាមនីតិវិធី ៕




 

No comments:

Post a Comment

Pages