នៅព្រឹកថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានចំនួន ១០នាក់ នាគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមបណ្ឌិតក៏បានមានមតិសំណេះសំណាលសួរសុខទុក្ខ ប្រកបដោយការយកចិត្តទុកដាក់ដល់បងប្អូនអ្នកសារព័ត៌មាន និងមានមតិផ្ដាំផ្ញើរឲ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា ធ្វើការដោយការយកចិត្តទុកដាក់ អនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងចេះអាណិតស្រឡាញ់បងប្អូនប្រជាពលរដ្ឋយើងដោយគ្មានការរើសអើង។
បងប្អូនអ្នកសារព័ត៌មានក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ដួង តារា ដែលជាមន្ត្រីដ៏ឆ្នើម ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីចាត់តាំងសម្រាប់បម្រើការងារជូនសម្តេច ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ ស្នាមញញឹមដោយគ្មានការរើសអើង ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
យើងចូលរួមកសាងនូវអំពើល្អ និងចេះអាណិតស្រឡាញ់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
No comments:
Post a Comment