ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អាវរងារ​ ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, October 14, 2022

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អាវរងារ​ ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ​ បានអញ្ជើញអមដំណើរ​ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អាវរងារ​ ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធមូលដ្ឋានសមុទ្ររាម នៅមូលដ្ឋានសមុទ្ររាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី ក៏បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនរួមមាន៖

១.អង្ករ ចំនួន ១០០ការ៉ុង (២០គ.ក)

២.មីយាំយាំ ១៤កេស

៣.ទឹកដោះគោ ១៣កេស

៤.ត្រីខកំប៉ុង ៥កេស (១កេសស្មើ ១០ដុំ)

៥.ទេកត្រី ៣កេស  (១កេសស្មើ ១២ដប)

៦.ប៊ីចេង ១៦កញ្ចប់ 

៧.ម៉ាស់ ៦កេស  (១កេសស្មើ ៥០ប្រអប់)

៨.ទឹកសុទ្ធ Vital ចំណុះ៣៥០ML ៥០កេស

៩.អាវរងារ។













 

No comments:

Post a Comment

Pages