នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោកនាយក លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាពាមសត្ថា បានចូលជួបសំណេះសំណាលសួរ សុខទុក្ខ និងទទួលនូវអំណោយសប្បុរសធម៌ នាគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ស្ថិតនៅក្នុង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ដួង តារា ក៏បានសម្ដែងនូវការដឹងគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលតែងតែយកចិត្តទុកដាក់ក្នុងការអប់រំចំពោះសិស្សានុសិស្សទាំងអស់ ។ ឯកឧត្តមបានបន្ថែមថាវិស័យអប់រំគឺជាវិស័យដែលសំខាន់បំផុត ក្នុងការតម្រង់ទិស ទូន្មានប្រៀនប្រដៅឲ្យសិស្សានុសិស្សទាំងអស់ក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងជាធនធានដ៏សំខាន់ដែលសង្គមត្រូវការ។ ចង់បានសេចក្តីសុខ គឺខិតខំកសាងអំពើល្អអំពើល្អ គឺអាចចាប់ផ្តើមពីខ្លួនយើង ពីគ្រួសារយើង និងពីសហគមយើង។ វិធីដែលធ្វើអោយអំពើអាក្រក់កាន់តែថយចុះ គឺយើងត្រូវបង្កើការធ្វើអំពើល្អអោយកាន់តែច្រើន បើអំពើល្អកាន់តែរីកលូតលាស់នៅក្នុងសង្គម នោះសេចក្តីសុខសម្រាប់ខ្លួនយើង គ្រួសារយើង និងសហគមយើង ក៏នឹងមានសេចក្តីសុខកាន់តែច្រើន។ មានវិធីងាយៗជាច្រើនដែលយើងអាចធ្វើអំពើល្អបាននៅថ្ងៃនេះ។
សូមបញ្ជាក់ថាសាលាបឋមសិក្សាពាមសត្ថា មានទីតាំងស្ថិតនៅក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ លោក ភឿក សុជាតិ ជានាយកសាលា និងលោកគ្រូអ្នកគ្រូទាំងអស់ក៏បានសំដែងនូវសេចក្តីសប្បាយរីករាយ ដែលមានឱកាសបានចូលជួបសំណេះសំណាលផ្ទាល់ជាមួយឯកឧត្តម ដួង តារា ហើយក៏បង្ហាញអំពីឆន្ទៈមោះមុតក្នុងនាមជាគ្រូបង្រៀន ដើម្បីបណ្ដុះបណ្ដាលសិស្សានុសិស្សទាំងអស់ឲ្យក្លាយជាធនធានមនុស្សដែលសង្គមត្រូវការជាចាំបាច់។
ជាចុះបញ្ចប់ឯកឧត្តម ដួង តារា បានផ្ដល់នូវអំណោយសប្បុរសធម៌ជូនលោកនាយក លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលអំណោយក្នុងម្នាក់ៗទទួលបាន អង្គរចំនួន៥០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ សារុងមួយ ក្រមាមួយ មួកមួយ និងអាវរងាមួយផងដែរ៕
No comments:
Post a Comment