(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងជា ប្រធានគណបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យសារជាតិញៀនដែលកម្លាំងគណៈបញ្ជាការឯកភាពខេត្ត សហការជាមួយកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ពន្ធ័ បានស្រាវជ្រាវការបង្ក្រាប ឈានដល់ឃាត់ខ្លួនជនសង្សយ័ជនជាតិចិនចំនួន២នាក់ ព្រមទាំងដកហូតថ្នាំញៀនជាង៥គីឡូក្រាម កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 


ក្នុងប្រតិបត្តិការណ៍ចុះបង្រាបនេះ លោកឧតម្តសេនីយ៍ឯក សរ រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បន្ទាប់ពីកំណត់គោលដៅបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការយ៉ាងយកចិត្តទុកដាក់រួមគ្នា រហូតឈានដល់ការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ និងវត្ថុតាងមួយចំនួនយកមកស្នងការនគរបាលខេត្ត ក្នុងនោះជនសង្ស័យមានឈ្មោះ៖ 

*ទី១. ឈ្មោះ Song Jing Gen ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ មានស្រុកកំណើតប្រទេសចិន។

*ទី២. ឈ្មោះ SHEN ZHEN HOU ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងបន្ទប់ខេធីវី បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានស្រុកកំណើតនៅប្រទេសចិន។


ចំណែកវត្ថុតាងដែលដកហូតបានពីជនសង្ស័យទី១រួមមាន៖ ម្សៅកញ្ចប់ពណ៌ក្រហមម៉ាកFerrari សង្ស័យជាសារធាតុញៀនចំនួន២០០ កញ្ចប់ ទូរស័ព្ទចំនួន១ គ្រឿង រថយន្តចំនួន១ គ្រឿង។


វត្ថុតាងដែលដកហូតបានពីជនសង្ស័យទី២រួមមាន៖ ម្សៅក្រាមពណ៍សសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់ ម្សៅកញ្ចប់ពណ៍ក្រហមអក្សរ Grape សង្ស័យសារធាតុញៀនចំនួន៣៩កញ្ចប់ ម្សៅកញ្ចប់ពណ៌ក្រហមអក្សរ Ferrari សង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ ម្សៅកញ្ចប់រូបតុក្តាអក្សរ Jintiao សង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់ ម្សៅកញ្ចប់ពណ៌ត្នោតរូបនាគសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនចំនួន១ស្បោង កញ្ជាក្រៀម ០១ កញ្ចប់

៨/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។


បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងចាត់វិធានការតាមនិតិវិធីច្បាប់។


ថ្លែងក្នុងឱកាសចុះពិនិត្យមើលជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបាននោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថា ក្នុងនាមលោកជាប្រធានគណបញ្ជាការឯកភាពខេត្តក៏បាននាំយកថវិការមួយចំនួនដើម្បីលើកទឹកចិត្តដល់កម្លាំងចម្រុះដែលបានខិតខំបំពេញភារកិច្ច យកចិត្តទុកដាក់បម្រើ ការពារ ថែរក្សាសុខសុវត្តិភាពជូនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិកន្លងមក នឹងតទៅថ្ងៃមុខទៀត៕