មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតិីដ៏ខ្ពងើខ្ពស់ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរ មុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២យោធភូមិភាគទី៤ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, November 30, 2023

មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតិីដ៏ខ្ពងើខ្ពស់ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរ មុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២យោធភូមិភាគទី៤

(ខេត្តឧត្តរមានជ័យ)នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០២៣ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅសុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២យោធភូមិភាគទី៤។ដែលពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២នេះផងដែរប្រព្រឹត្តធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងខេត្តសៀមរាប ហើយក្នុងនោះក៏មានការចូលរួមពីលោកមេញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងមកពីតាមបណ្តាអង្គភាពជាច្រើនរូបថែមទៀត។ 


ឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៏ថា ខេត្តសៀមរាបជាតំបន់ទេសចរណ៏ សំបូរទៅដោយកន្លែងកំសាន្ត ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលមកទស្សនា មើលរមណីដ្ធានប្រាងប្រាសាទអង្គរ បូរាណនានា យ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ ហើយមួយវិញទៀតអ្វីដែលសំខាន់ គ្រប់កងឯកភាពចំណុះឲ្យយោធភូមិភាគទី៤ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង និងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ធានគ្រឹះនៃការអភិវឌ្ឍន៏ សង្គមជាតិឲ្យមានការរីចម្រើនជាការចាំបាច់បំផុត។


លោកឧត្តមសេនីយ៍ត្រីនាក់វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ ឡើងអានរបាយការណ៏ និងប្តេជ្ញាចិត្តក្នុងអង្គពិធីថា ជួសមុខឲ្យ លោកមេបញ្ជាការកងទ័ពជើងគោក ក៏ដូចជាលោកមេមេបញ្ជាការយោធភូមិភាគទី៤ ខ្ញុំបាទ នឹងខិតខំប្រឹងប្រែងបន្តយកចិត្តទុកដាក់ដឹកនាំកម្លាំងយោធាក្នុងអង្គភាពចំណុះកងពលតូចថហមើរជើងលេខ៤២ និងពង្រឹងបន្ថែម រាល់ការបណ្តុះបណ្តាលវគ្គសិក្សាលើមុខជំនាញផ្សេងៗ បម្រើកិច្ចការពារជាតិមាតុភូមិ ដើម្បី ជាតិថ្នាលបណ្ដុះដល់ មន្ត្រីយោធាជំនាន់ក្រោយនៃកងយោធពលខេមរភូមិន្ទ។


គួររំលឹកថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងដល់នាយទាហានជាន់ខ្ពស់នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៣នៅទីបញ្ជាការយោធភូមិភាគទី៤ មានទី១ លោកឧត្តមសេនីយ៏ត្រី នាក់វង្ស ពីមេបញ្ជាការរងនិងនាយសេនាធិការកងពលតូចថ្មើងជើងលេខ៤២មកជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២យោធភូមិភាគទី៤ជំនួសឯកឧត្តម ឧត្តមសេនីយ៏ទោ ប៉ែនវ៉ូយ ដែលកាលពីអំឡុងថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជ្យហារទ័យត្រាស់បង្គាប់តែងតាំងជាអនុរដ្ធលេខាធិការ ក្រសួងការពារជាតិ។ទី២លោកវរសេនីយ៏ឯក ពៅធុច មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤។


ថ្លែងក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតណែងនាយទាហានជាន់ខ្ពស់ចំណុះឲ្យទីបញ្ជាការយោធភូមិភាគទី៤នេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅសុផាន់ អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៏ហើយថ្លែងកោតសរសើរដល់កងកម្លាំងយោធាគ្រប់បណ្តាកងឯកភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ រាល់កិច្ចការងារចំពោះមុខដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលល្អកន្លងមក ជាងនេះទៅទៀត ក្នុងនាមសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏សូមផ្ញើរក្ដីនឹករលឹក ដល់កងកម្លាំងយោធិនទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ រាល់កិច្ចការងារតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្លាំងក្លាជាពិសេសសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលឈរជើង នៅតាមតំបន់ព្រំដែន ជាងនេះទៅទៀត ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរបំពេញបេសកម្ម ហើយចូលរួមទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ត្រូវចៀសវាងដាច់ខាតឲ្យឆ្ងាយរាល់ការប្រើប្រាស់នូវគ្រឿងញៀនដែលសង្គមជាតិកំពុងតែស្អប់ខ្ពើមនាពេលបច្ចុប្បន្ននេះផងដែរ។




 

No comments:

Post a Comment

Pages