ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ផ្សារសារឿនយាន្នី  ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានធ្វើការបង្រា្កបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត។


ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស ជនជាតិជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


វត្ថុតាងចាប់យក៖ រថយន្តម៉ាក LAND ROVER RANGEROVER VOGUE ពណ៌ខ្មៅ សេរីឆ្នាំ២០១៣។


បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕